Thai frontline soldiers based near Preah Vihear temple are wearing Cambodian military uniforms, with Cambodian military logo. Cambodian soldiers Thai soldiers have been wearing Cambodian military uniforms with Cambodian military for the last few days already.
------------------ទាហានសៀមពាក់អាវប៉ា រ៉ាមានរូបសញ្ញាកងយោធពលខេមរភូមិន្ទរបស់កម្ពុជា
ដោយ : បាយ័ន (ថ្ងៃទី 29 មិថុនា 2011,04:32:PM)
ព្រំដែនកម្ពុជា-សៀម: អាវប៉ារ៉ាដោយមានរូបសញ្ញាកងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទាហានសៀមមួយចំនួន ដែលឈរជើងឈមពីមុខខ្សែត្រៀម ទាហ៊ានកម្ពុជា បានយកមកពាក់ព្រោងព្រាត ។ ប្រភពយោធាកម្ពុជានៅព្រំដែនបានបញ្ជាក់ថា អាវប៉ារ៉ាដែលមានរូបសញ្ញាកងយោធពលខេមរភូមិន្ទកម្ពុជា ត្រូវបានគេឃើញទាហានសៀមនៅព្រំដែនពាក់ជាច្រើនថ្ងៃមកហើយ មិនដឹងថា ទាហានសៀមប្រើប្រាស់ក្នុងគោលបំណងអ្វីឡើយ ។
ប្រភពបានលើកឡើងថា អាវប៉ារ៉ាសម្គាល់ថា ជារបស់កម្ពុជាគេមិនដឹងថា ទាហានសៀមទាំងនោះបានមកពីណាឡើយ ប៉ុន្តែគេសង្ស័យច្រើទៅលើក្រុមទាហានសៀមខ្លួនឯងច្នៃដោយខ្លួនឯង ឬក៏មានការមកទិញក្នុងទីផ្សារកម្ពុជាទៅឲ្យទាហានសៀមទាំងនោះ ។
មន្ត្រីយោធាឆ្ងល់ថា ហេតុអ្វីទាហានសៀមចាំបាច់ប្រើអំពើអាក្រក់ជួជាតិម្ដងហើយម្ដងទៀត ជាមួយនិងកម្ពុជា ។ ទាហានសៀមវាមានសញ្ញាសម្គាល់ អាវទាហានសៀមរបស់ខ្លួនត្រឹមត្រូវ ចាំបាច់អី ប្រើអាវប៉ារ៉ាទាហានកម្ពុជាធ្វើអ្វី ?
កម្ពុជាបានចាត់ទុក សកម្មភាពខាងលើថា ជាការបង្កហេតុមួយដែលទាហានសៀមមានបំណងអាក្រក់អ្វីមួយមកលើកម្ពុជា ។ មន្ត្រីយោធានៅទីនោះបានប្រាប់ថា ការដែលទាហានសៀមប្រើអាវប៉ារ៉ាមានស្លាកសញ្ញាទាហានកម្ពុជាយ៉ាង ដូច្នោះ គឺប្រហែលទាហានសៀមបន្លំធ្វើជាទាហានកម្ពុជា ហើយពេលណាសៀមឈ្លានពានកម្ពុជាម្ដងទៀត ទាហានប៉ារ៉ាមានស្លាកសញ្ញាទាហានកម្ពុជា មកឈរខ្សែត្រៀមជួរមុខធ្វើដូចជាទាហានកម្ពុជា ដើម្បីបន្លំថាទាហានកម្ពុជា ហើយកម្ពុជាមិនបាញ់ ។
មន្ត្រី យោធាកម្ពុជា បានបន្តថា ការដែលទាហានសៀមពាក់អាវប៉ារ៉ាកម្ពុជា បែបនេះ ក៏អាចធ្វើការឈ្លានពានកម្ពុជា បានយ៉ាងស្រួលតាមរយៈទាហានប៉ារ៉ាមានស្លាកសញ្ញាសម្គាល់ថា ទាហានកម្ពុជាដើរចូលមកខ្សែត្រៀមទឹកដីកម្ពុជាដើម្បីបន្លំ ហើយឈ្លានពានវាយមកលើកម្ពុជាតែម្ដង ។
ទោះបីជាយ៉ាងណាក៏ដោយទា ហាកម្ពុជា បានបញ្ជាក់ថា ទាហានកម្ពុជាមិនបានដើរចល័តរហេតរហូតគ្មានបទបញ្ជាឡើយ។ ហើយទាហានកម្ពុជា ក៏មិនចាំបាច់ដើរចូលទឹកដីសៀមមកដែរ គឺកម្ពុជាឈរនៅលើទឹកកម្ពុជាតែប៉ុណ្ណោះ ៕