Cambodian woment and children have been evacuated from Thmor Daun village near Ta Krabey temple in Oddar Meanchey province ahead of a possible armed clashes with Thai troops. Thai troops had also staged a military drill in the area, causing Cambodian villagers to panic.
ពលរដ្ឋ នៅតំបន់ថ្មដូនបានជម្លៀសស្រី្តនិងកូនក្មេងចេញពីព្រំដែន
ដោយ : សូផុន (ថ្ងៃទី 29 មិថុនា 2011,05:50:PM)
ព្រំដែនកម្ពុជា-សៀម: ពលរដ្ឋក្នុងភូមិមួយចំនួនតាមបណ្តោយព្រំដែនខេត្តបន្ទាយមានជ័យឈមគ្នា ជាមួយនិងខេត្តសូរិន្ទនិងបុរីរ៉ាំ របស់ថៃព្រួយបារម្ភពីបញ្ហាជម្លោះព្រំដែន។ ស្ត្រីនិងកូនក្មេងត្រូវបានក្រុមគ្រួសារឲ្យចាកចេញពីផ្ទះ ដើម្បីចូលមកស្នាក់នៅបណ្តោះអាសន្នជាមួយបងប្អូនដែលនៅឆ្ងាយពី ព្រំដែន ដែលពួកគេព្រួយបារម្ភពីសភាពការណ៍ព្រំដែននៅពេលថ្មីៗនេះ កាន់តែអាក្រក់ទៅ។
ពលរដ្ឋទាំងអស់នោះមាននៅ ភូមិថ្មដូន តាមាន់ នៅក្នុងឃុំគោកមន, ភូមិកុកធំ នៅក្នុងឃុំគោកខ្ពស់, ភូមិជប់គគី ខាងកើតនិងខាងលិច នៅឃុំអំពិល ស្រុកបន្ទាយអំពិល , និងភូមិមួយចំនួនទៀតស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ពួកគេបានត្រៀមរបស់របរមានតម្លៃរួមជាស្រេច ព្រោះអីកាលពីរត់លើកមុនមិនបានយកអ្វីជាដុំកំភួនឡើយ។
មូលហេតុពួកគេព្រួយបារម្ភ៖ ទី១- ពួកគាត់បានទទួលដំណឹងពីពលរដ្ឋនៅតាមព្រំដែនបានឲ្យចាកចេញ ព្រោះភ័យខ្លាចសឹកសង្គ្រាមដែលនិងអាចមកដល់នាពេលខាងមុខនេះ។ ទី២-ទាហានថៃនៅតាមព្រំដែនបានមកធ្វើយុទ្ធដំណើរកងទ័ពក្នុងពេលនោះ កងទ័ពបានធ្វើការហ្វឹកហាត់ពលរដ្ឋឲ្យចេះគេចគ្រាប់ និងរបៀបជួយជម្លៀសគ្នាក្នុងពេលមានសង្គ្រាមកើតឡើង។ មួយទៀតទាហាថៃបានប្រាប់ប្រជារាស្ត្រឲ្យជីកលេណដ្ឋានថ្មីថែមទៀត។
និងទី៣-ពួកគាត់បានទទួលដំណឹងពីពលរដ្ឋថៃថា មានគម្រោងបញ្ជូនព្រះសង្ឃនិងយាយជីចូលមកប្រាសាទតាក្របី ។ ពេលនោះយាយជីនិងព្រះសង្ឃចូលមកដូចកាលពីនៅប្រាសាទព្រះវិហារអីចឹងដែរ គឺមានទាហានមកតាមក្រោយធ្វើឲ្យសភាពការណ៍តានតឹង និងប្រឈមមុខដាក់គ្នាដោយអាវុធជាក់ជាមិនខានឡើយ៕